ជ្រើសរើសភាសា: Khmer Khmer English English

ទំព័រស្វែងរកមិនឃើញ!

ក្រុមការងារបច្ចេកទេស ក.ប.ព បានចុះបញ្ជ្រាបការយល់ដឹង និងត្រួតពិនិត្យផ្នែកសុវត្ថិភាពលើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២២

នាព្រឹកថ្ងៃចន្ទ ៥កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាលេខាធិការដ្ឋានក្រុមការងារបច្ចេកទេស ក.ប.ព បានចុះបញ្ជ្រាបការយល់ដឹង និងត្រួតពិនិត្យផ្នែកសុវត្ថិភាពលើការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាព័ត៌មាន ដើម្បីវាយតម្លៃកម្រិតសុវត្ថិភាព និងបង្កើនការយល់ដឹងពីករណីសិក្សាជាក់ស្ដែងលើការវាយប្រហារដោយក្រុមឱកាសនិយម (Hacker) តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មបណ្ដាញសង្គម (Social Engineering) ផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជរាជាការ ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តពោធិ៍សាត់ ។

ព័ត៌មានទាក់ទង